ព័ត៌មានជាតិ

រថយន្ត​សាំយ៉ុង​ បើកបុករបាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​២ផ្ទាំង

ភ្នំពេញ: បុរស​បើករថយន្ត​សាំយ៉ុងមួយគ្រឿង លឿនមិនប្រយ័ត្ន​គេច​ពី​ម៉ូតូ​មួយ​គ្រឿង​ក៏​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់២​ផ្ទាំង ​រថយន្ត​ទៅ​មុខ​លែង​រួច។

ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលា​ម៉ោង​៥ព្រឹកថ្ងៃទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ត្រង់ចំណុច​ខាងត្បូងមន្ទីរពេទ្យព្រះកុសុម:ប្រមាណ១០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​លេខ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ទួល​គោក​។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា​នៅមុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​​វ័យ​ប្រហែល​២៥ឆ្នាំ​ ម្នាក់ បើកបររថយន្ត​មួយ​គ្រឿង​ ម៉ាកស័រដេះ​ ពណ៌​ស​ ជាប្រភេទ​រថយន្តសាំយ៉ុង១២កៅអី​ ពាក់ស្លាកលេខ​ កំពត2A-1571 ដោយធ្វើដំណើរតាមបណ្តោយ​ផ្លូវ​លេខ​២៧១​ ក្នុង​ទិសដៅ​បើកមក​ស្តុប​ណូគា​ឆ្ពោះទៅស្ពានអាកាស៧មករា​ និងក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុដោយអ្នកបើកបររថយន្តខាងលើខ្វះ​ ក៏គេច​ពីម៉ូតូ​មួយ​គ្រឿង​មិនចាំម៉ាក​ ដែលនៅ២មុខរថយន្តទៅខាងឆ្វេង​រួចក៏ជ្រុលចង្កូតទៅរបាំងថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាលឲ្យ​វៀចនិងបាក់ដួលអស់២ផ្ទាំង។​ ចំណែកឯ​រថយន្ត​ខាងរងការខូចខាត​ក្រពឹត​កាង​និង​ដាក់​ក្រឡេ​កង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច​ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុ​ហើយ​បាន​ធ្វើ​ការ​ស្ទូច​យករថយន្ត​បង្ក​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ធ្វើ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់