Post News Media ព័ត៌មានជាតិ ​រថយន្តបុកម៉ូ...

​រថយន្តបុកម៉ូតូ ស្លាប់បុរសម្នាក់ចោលប្រពន្ធនិងកូន៩នាក់ យ៉ាងអាសូរ…!

​កំពង់ឆ្នាំង: កាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរារចណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង​ នៅ​តាមបណ្តោយផ្លូវ ជាតិលេខ៥៣ មុខហាងខារ៉ាអូខេត្រពាំងឬស្សី ភូមិត្រពាំងឬស្សី ឃុំថ្មឥដ្ឋ ស្រកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

រថយន្តបង្ក​ម៉ាក តាកូម៉ា ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ភ្នំពេញ 2J.7114 អ្នកបើកបរ​ឈ្មោះ យឹម ណុល អាយុ៥២ឆ្នាំ មុខរបរថៅកែទិញគោរក្របី រស់នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បានបុកជាមួយ​ម៉ូតូ​ម៉ាកសង់កូរ៉េ ពណ៌ក្រហម បណ្តាលឲ្យឈ្មោះ សាយ ស៊ីម អាយុ៥២ឆ្នាំ មុខរបរ ជាជាងផ្សារដែក មានប្រពន្ធ​ឈ្មោះ​ នៅ អ៊ិត អាយុ​៤៩ឆ្នាំ មុខរបរ នៅផ្ទះមើលថែកូន ហើយមានកូន​៩នាក់ ស្រី៤នាក់ ប្រុស៥នាក់ ហើយថែមទាំងជំពាក់លុយអង្គការ​៥០០០ដុល្លារទៀតផង។ ​

​ក្រោយពេលកើតហេតុ សមត្ថិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានគរបាលស្រុក។ ចំណែកសពត្រូវប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

Loading...