ព័ត៌មានជាតិ

ក្រុម​ចោរជំនាញឆក់២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបាន!

ភ្នំពេញ: កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង ៣០ នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០២ នាក់ នៅចំណុចមុខខ្លោងទ្វារវត្តឃ្មួញ ផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៧ ករណី និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះមាន ៖

ករណីទី១ ៖ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនសូគីម៉ិចទល់មុខសាលាបឋមសិក្សាពោធិ៍ចិនតុង ផ្លូវសហពន្ធ័រុស្សី ភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង ០៩ និង ៣០ នាទី។
ជនរងគ្រោះ​ឈ្មោះ យ៉ន សំបូរ ភេទ ស្រី អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ភូមិឯករាជ្យ៣ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ មុខរបរ លក់ដូរ។

​សម្ភារ:បាត់បង់
-ខ្សែកមានទម្ងន់ ០៥ជី ចំនួន ០១ខ្សែ
-ខ្សែដៃមាសទម្ងន់ ០៥ ជី ចំនួន ០១ ខ្សែ
-ប្រាក់រៀលចំនួន ៦០ម៉ឺនរៀល
-ប្រាក់ដុល្លារចំនួន ៦០ ដុល្លារអាមេរិក
-កាត ATM ចំនួន ០១
-សម្ភារ:មួយចំនួន

ករណីទី២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ឆក់កាបូបក្រវ៉ាត់ចង្កេះបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខហាងលក់បាយយីហោសុខហុក ផ្លូវលេខ១០១៩ ក្រុម២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ១១ និង ០០ នាទី។

ជនរងគ្រោះឈ្មោះ ប៉ុល សារ៉ាន ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ បានរងរបួសត្រង់ក្បាលធ្ងន់ធ្ងរត្រូវបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ រុស្សី មិនអាចមកដាក់ពាក្យបណ្តឹង និងមកធ្វើការបំភ្លឺនៅចំពោះមុខសមត្ថកិច្ចបាន គណ:បញ្ជាការឯកភាពសាលាសង្កាត់ភ្នំពេញថ្មី បានចេញមុខដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ជំនួសជនរងគ្រោះ។

សម្ភារ:បាត់បង់
-កាបូបក្រវ៉ាត់ចង្កេះ ចំនួន ០១
-ប្រាក់រៀល ចំនួន ២លានរៀល។

ករណីទី៣ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៣ និង ០០ នាទី។

ករណីទី៤ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបដាក់កុំព្យូទ័រ) នៅចំណុចលើស្ពានអាកាសផ្សារដីហុយ ផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញកាលថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី

ករណីទី៥ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់យកខ្សែក) នៅចំណុចមុខផ្សារទឹកថ្លា ផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១២ និង ០០ នាទី។

ករណីទី៦ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចមុខស្ថានីយ៍ប្រេងPTT ផ្លូវសហព័ន្ធរុស្សី សង្កាត់ កាកាប១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ១៥ និង ០០ នាទី។

ករណីទី៧ ៖ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ កាបូបក្រវ៉ាត់ចង្កេះ) នៅចំណុចមុខអនុវិទ្យាល័យ ១០០ខ្នង ផ្លូវសហព័ន្ធរុស្សី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ កាលថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៨ វេលាម៉ោងប្រហែល ០៧ និង ០០ នាទី។

ជនសង្ស័យឃាត់ខ្លួន
១-ឈ្មោះ សុខ សី ហៅ វណ្ណ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ

២-ឈ្មោះ ឈឿន ក្រពុំ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
-ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ភស្តុតាងចាប់យកបាន
-ខ្សែកធ្វើពីលោហធាតុពណ៌លឿងស្លេក ប្រវែង ១៥ សង់ទីម៉ែត្រ ជារបស់ជនរងគ្រោះឈ្មោះ យ៉ន សំបូរ

បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់