ព័ត៌មានជាតិ

សមត្ថកិច្ចចុះពិនិត្យម្ហូបអាហារនៅផ្សារតាលោ និងតាមបណ្តាម៉ាត នៅក្រុងពោធិ៍សាត់

ពោធិ៍សាត់: នៅថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៨​ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះធ្វើការពិនិត្យទំនិញម្ហូបអាហារ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋនៅផ្សារតាលោ ស្ថិតក្នុងឃុំតាលោ ស្រុកបាកាន និងតាមបណ្តាម៉ាត នៅក្រុងពោធិ៍សាត់ ដើម្បីតាមដានរកផលិតផលមួយចំនួន ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងហាមឃាត់។

ជាលទ្ធផលសមត្ថកិច្ចបានរកឃើញទំនិញខូចគុណភាព និងទំនិញហាមឃាត់ សរុបចំនួន​៨មុខ​​ យកទៅដុតកម្ទេចចោលនៅនឹងកន្លែងតែម្តង៕

មតិយោបល់