ព័ត៌មានជាតិ

មេកន្ទុយមេលេខ២នាក់ម្តាយកូន អស់លក្ខណ៍ត្រូវប៉ូលិសឃាត់ខ្លួនបាន

កំពង់ស្ពឺ: កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌខេត្ដ បង្ក្រា​ប​ទីតាំង​ទទួលកត់​លេខឆ្នោត​ (ល្បែងស៊ីសង​ កន្ទុយ​លេខ​)​ អត់ច្បាប់អនុញ្ញតមួយកន្លែង​ឃាត់មនុស្ស​២​នាក់​ ត្រូវ​ជាម្ដាយ​និង​កូន​ ដកហូតបានវត្ថុតាង​ឧបករ​ណ៍​ ​បញ្ជូនលេខឆ្នោតនិងក្រដាសកត់លេខ ​កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​៣រសៀល ស្ថិតនៅផ្ទះរបស់ឈ្មោះ ហុក ស្រេង (ផ្ទះជួល) ​ភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការឃាត់​ខ្លួនមនុស្ស២នាក់ ស្រី​ម្នាក់ឈ្មោះ ឈុន រុន អាយុ៤២ឆ្នាំ (ប្រពន្ធរបស់ឈ្មោះហុក ស្រេង) ទី២​ឈ្មោះហុក សៀងលីម ភេទស្រី អាយុ២១ឆ្នាំ (ត្រូវ​ជាកូន) នៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបាន​ធ្វើ​ការ​ដកហូតវត្ថុតាងរួមមាន៖
-ក្រដាសកត់កន្ទុយលេខ មួយចំនួន
-សៀវភៅកត់ត្រាចំនួនទឹកប្រាក់​លេខឆ្នោត​ ចំនួន​ ០៣​ ក្បាល
-ម៉ាស៊ីនគិតលេខ ០១ គ្រឿង
-ទូរសព្ទដៃ២ គ្រឿង (សាំស៊ុង​១គ្រឿង, អាយហ្វូន១គ្រឿង) មធ្យោបាយ​បញ្ជូន​លេខឆ្នោតបន្ដ។

បច្ចុប្បន្ន​មុខសញ្ញា​មេឆ្នោត​ទាំង២នាក់ម្ដាយនិងកូន ត្រូវបានជំនាញការិយាល័យព្រហ្មទណ្ឌខេត្ដកសាងសំណុំរឿង​ ចាត់​ការ​តាមនីតិវិធី៕

មតិយោបល់