ព័ត៌មានជាតិ

រថយន្តម៉ាកKIA មួយតោនកន្លះ បោលបុកផ្ទះលក់ភេសជ្ជៈគ្រប់មុខ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់រួមដំណើរនិងបុរស២នាក់ទៀត បើករថយន្តម៉ាកKIAមួយគ្រឿង ជ្រុលចង្កូតទៅបុកផ្ទះប្រជាពលរដ្ឋលក់ភេសជ្ជ:គ្រប់មុខមួយកន្លែងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ទៀត បើករថយន្តម៉ាកKIA ចំណុះមយតោនកន្លះ ពណ៌ខៀវ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AI-4304 ធ្វើដំណើរតាំងពីខេត្តកំពង់សោម មកចូលទីក្រុងភ្នំពេញទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុខាងលើ ដោយសារផ្លូវកោងផងនោះ បានបួងចង្កូតមិនទាន់ជ្រុលបុកចូលផ្ទះប្រពលរដ្ឋលក់ភេសជ្ជ:គ្រប់មុខពេញទំហឹងបណ្តាលឲ្យទ្វារផ្ទះខូចខាតយ៉ាងដំណំ។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខផ្ទប់ជាប់ទៅមុខលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់