ព័ត៌មានជាតិ

ករណីឃាតកម្ម! បុរសម្នាក់ត្រូវគេកាប់សម្លាប់ដោយមានស្នាមកាំបិតពេញខ្លួន យ៉ាងសាហាវ..

កំពង់ធំ: បុរសម្នាក់ ត្រូវបានជនមិនស្គាល់មុខកាប់ស្លាប់យ៉ាងសាហាវ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ភូមិសំពៅមាស ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សពជនរងគ្រោះមានឈ្មោះ​ សាំង សេន​ ភេទប្រុស អាយុ៦០ឆ្នាំ ត្រូវគេកាប់ចំក្បាល និងដងខ្លួនជាច្រើនកាំបិតស្លាប់យ៉ាងរន្ធត់ សង្ស័យជារឿងគំនុំ។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងស្រាវជ្រាវរកជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់