ព័ត៌មានជាតិ

កម្មករម្នាក់ ត្រូវខ្សែឆក់ស្លាប់​នៅសិប្បកម្មផលិតស៊ីទែនអ៊ីណុក ក្នុងសង្កាត់ស្ទឹងមានជ័យទី២!

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ មានករណីកម្មករសិប្បកម្មផលិតស៊ីទែនអ៊ីណុកម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់នៅក្នុងសិប្បកម្មផលិតស៊ីទែនទឹក នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះឈ្មោះ អ៊ន បូរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសិប្បកម្មផលិតស៊ីទែនទឹកអ៊ីណុក ស្នាក់នៅកន្លែងកើត មានស្រុកកំណើតនៅភូមិតានង់ ឃុំតានង់ ស្រុកកោះសុទិន ខេត្តកំពង់ចាម។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបាន​យកមកតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីរង់ចាំសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ​និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​៕

មតិយោបល់