ព័ត៌មានជាតិ

​ចប់ហើយ! សមត្ថកិច្ចរកឃើញទៀតហើយ តែអូអ៊ីឈិ ទឹកសណ្ដែកនិងស្ករគ្រាប់ ខូចគុណភាពនៅផ្សារសាមគ្គីត្រពាំង​ប្រាសាទ!

​ឧត្តរមានជ័យ: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា​ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យសហការជាមួយមន្ដ្រីមន្ទីរពាណិជ្ជកម្មខេត្ដ និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ដើម្បីស្វែងរកទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់និងធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់លើគុណភាពទំនិញ សុវត្ថិភាពម្ហូបអារហារ ផល់អាជីវករក៏ដូចប្រជាពលរដ្ឋ ស្ថិតនៅផ្សារសាមគ្គីត្រពាំង ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្ដ​ឧត្ដរមានជ័យ។

ជាលទ្ធផល បានដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មានទឹកក្រូច តែអូអ៊ីឈិ ទឹកសណ្ដែកនិងស្ករគ្រាប់ផងដែរ បានធ្វើការដកហូតនិង រក្សាទុក ដើម្បីដុតកម្ទេចចោលនាពេលក្រោយ។ ក្នុងឱកាសនោះ ដែរ យើងខ្ញុំបានណែនាំដល់បងប្អូនអា​ជីវករ ក៏ដូចប្រជាពលរដ្ឋដើម្បីឲ្យគាត់ មានការយល់ដឹង អំពីសុវត្ថិភាព ម្ហូបអាហារ របៀបការដាក់តាំងលក់ ទំនិញឲ្យមានអនាម័យ ជៀសវាងការចម្លងថ្នាំពលឬថ្នាំសម្លាប់សត្វល្អិតទៅទំនិញសម្រាប់បរិភោគផងដែរ៕

មតិយោបល់