ព័ត៌មានជាតិ

បុរសម្នាក់ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​នៅ​នឹងកន្លែង​ បងប្អូន​មិ​ន​អស់​ចិត្ត​នាំ​យក​ទៅ​មន្ទីរពេទ្យ​…

ភ្នំពេញ: បុរស​៣នាក់​បបួលគ្នា​ទៅ​ឆក់​ត្រី ​តែអកុសល្យ ត្រូវ​ខ្សែ​ភ្លើង​ឆក់​បណ្តាល​ឲ្យ​ស្លាប់ម្នាក់​នៅ​កន្លែង​ តែបងប្អូន​មក​ដល់​មិនអស់​ចិត្ត​ នាំ​ជន​រងគ្រោះ​នៅ​មន្ទីរពេទ្យ​ ​។

ហេតុការណ៍​ខាងលើនេះ​​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើល​កាលវេលាម៉ោង៦និង​១៥នាទី​ល្ងាច ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៨ ទីតាំងនៅដីវាលស្រែ​ ក្នុង​ការដ្ឋានបុរី​ពិភព​ថ្មី​កំបូល​២ ​ភូមិ​ស្ងួនពេជ្យ​ សង្កាត់​កំបូល ​​ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

សព​ជន​រងគ្រោះ​ឈ្មោះ​ លី​ ម៉ៅ​ ភេទ​ប្រុស ​អាយុ​៣៥ឆ្នាំ ​មុខរបរ​បុគ្គលិក​អនាម័យក្នុង​បុរី​ពិភព​ថ្មី​កំបូល​ ស្នាក់​នៅ​ក្នុងការដ្ឋាន​ក្នុង​​បុរី​ពិភព​ថ្មី​ផ្សារ​កំបូល​ មាន​ស្រុកកំណើតនៅ​ក្រុង​សួង​ខេត្ត​ ត្បូង​ឃ្មុំ​ ។

តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍កន្ទោកបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា៣នាក់​តែង​តែ​​នាំ​គ្នា​ទៅ​ឆក់​ត្រី​ជា​ពី​រ​បី​ដង​រួចមក​ហើយ​ ហើយថ្ងៃកើតហេតុ​ អ្នក​ទាំង​៣នាក់​ខាងលើបានទៅឆក់ត្រីនៅខាងក្រោយបុរីពិភពថ្មីដោយតខ្សែភ្លើងចេញពីបុរីខាងលើ។ បន្ទាប់មកពួកគាត់បាននាំគ្នារាយខ្សែភ្លើងរួចរាល់ហើយម្នាក់អ្នកកាន់ខ្សែភ្លើងម្នាក់អ្នកកាន់ត្រីនិងម្នាក់ទៀតអ្នកអូសខ្សែភ្លើង​ ខណ:​នោះ​ជនរងគ្រោះដែលជាអ្នកកាន់ត្រី​ អូសខ្សែជាប់ដុំថ្ម ជនរងគ្រោះបានទៅទាយខ្សែដែលទាក់ដុំថ្ម​ត្រូវខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ ហើយមិត្តភក្ដិ​ជន​រងគ្រោះ​ទាំង​២នាក់​ខាង​លើ​ បាន​នាំ​គ្នា​ទាញ​ ខ្សែ​ភ្លើង​ដើម្បី​ផ្តាច់​ចរន្ត​។ ​ភ្លាមៗ​នោះ​ពួកគាត់​បាន​ទាក់​ទង​ទៅ​មេ​ការ​ ក្នុង​ ការដ្ឋាន​ខាងលើ​ ហើយ​បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​មក​ភ្លាម​ៗ​ផងដែរ​។

តាម​ប្រភព​ព័ត៌មាន​ពី​​ឈ្មោះ​លី​ ស្រាង ត្រូវ​ជា​ប្អូន​សព​ បាន​និយាយ​ថា​ បង​ប្រុស​របស់ខ្លួន​ត្រូវ​ខ្សែ​ភ្លើង​ឆក់​ ហើយរូប​គាត់​បាន​ដឹក​ បង​ប្រុស​របស់​ខ្លួន​ យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ សម្ភព​ សុខា​ កំបូល​ ដើម្បី​ជួយ​សង្គ្រោះ​ តែ​អកុសល​បង​ប្រុស​របស់​ខ្លួន​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយពេលកើតហេតុ​ប្អូន​ប្រុស​ឃើញ​ ករណី​ឆក់​ជាក់ស្ដែង​ ដោយ​មិន​មាន​ប្តឹង​ផ្តល់​ទៅ​​នគរបាល​ប៉ុស្តិ៍​កន្ទោកឡើយ​គ្រាន់​តែ​ស្នើ​សុំ​ឲ្យ​ជួយ​​ធ្វើ​លិខិត​ប្រគល់​សាកសព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត​៕

មតិយោបល់