ព័ត៌មានជាតិ

​ឡើងលើផ្ទះប៉ុនប៉ងចាប់រំលោភកូនគេ ​ត្រូវក្មេងរងគ្រោះ​ស្រែក ចុងក្រោយជាប់ខ្នោះ!

ព្រៃវែង: កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​បុរសម្នាក់ប៉ុនប៉ងរំលាភសេពសន្ធវ:​លើក្មេងស្រី នៅ​ភូមិចម្ការគួយកើត ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះ​អាយុ​១៣ឆ្នាំ រស់នៅ​ខេត្តព្រៃវែង។ ចំណែក​ជនសង្ស័យឈ្មោះ ជា សាន ភេទប្រុស អាយុ​២៤ឆ្នាំ រស់នៅភូមិ​ឃុំកើតហេតុ។

​ជនសង្ស័យបានធ្វើសកម្មភាព​ឡើងទៅលើផ្ទះចូលក្នុងមុងដើម្បីចាប់រំលោភ តែត្រូវរងគ្រោះបានស្រែកថា ឪខ្ញុំមកហើយ! ពេលនោះជនសង្ស័យក៏ប្រលែងជនរងគ្រោះវិញ​។ រួចជនរងគ្រោះបានទៅប្រាប់ឪពុក ហើយបានប្រាប់សមត្ថកិច្ច ដើម្បីចុះឃាត់ខ្លួនជនសង្ស័យ យកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលឃុំដំរីពួន​។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ច កំពុងសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់