ព័ត៌មានជាតិ

​រំលោភកូនចុងបាន​ម្តង​ញ៉ាម ​​ប៉ុនប៉ង​​ច្រើនដងទៀត ចុងក្រោយជាប់ខ្នោះ​!​

រតនគិរី: កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណី​ចាប់រំលោភ​កូន​ស្រី នៅ​​រោងចម្ការ​ដាច់​ស្រ​យ៉ា​ល ​ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​ ខេត្តរតនគិរី។

​ជនសង្ស័យ​​មានឈ្មោះ ស៊ន សាញ់ អាយុ​៣៨​ឆ្នាំ​ មុខ​របរជា​កសិករ ស្នាក់​នៅ​ភូមិ​​ឃុំ​កើតហេតុ(​ឪពុក​ចុង)។ ចំណែក​ជន​រង​​គ្រោះ​មាន​អាយុ​១៦​ឆ្នាំ មុខរបរជា​កសិករ​ដូច​គ្នា។
ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះបានសម្រេចម្តង នៅ​ក្បែរ​មាត់​អូរ​ជិត​រោង​ចម្ការ​ខាងលើ រួច​ឪពុកចុងតែងតែ​ព្យាយាម​ចាប់រំលោភ​ជា​ញឹកញាប់​ណាស់ តែ​មិន​សម្រេច​។

បច្ចុប្បន្ន ​ជនសង្ស័យ​​​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​កូន​មុំ ​ដើម្បីចាត់ការបន្ត​តាម​នីតិវិធី​​ច្បាប់៕

មតិយោបល់