ព័ត៌មានជាតិ

រថយន្តបាឡែន ផ្លូវកោងបើកលឿន បុករ៉ឺម៉កលក់ការ៉េម ស្លាប់បុរសម្នាក់ នៅលើជាតិលេខ៦៨!

ឧត្តរមានជ័យ: កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត​ និងរ៉ឺម៉ក(កង់)លក់ការ៉េម បើកបរក្នុងទិសដៅបញ្រ្ចាស​គ្នាពីត្បូងទៅជើង នៅលើផ្លូវជាតិលេខ៦៨
ចន្លោះបង្គោលគីឡូមែត្រលេខ៧៧-៧៨ ស្ថិតនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បណ្តាលឲ្យស្លាប់បុរសម្នាក់។

រថយន្តម៉ាក កាមរីបាឡែន ពណ៌ស គ្មានស្លាកលេខ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីត្បូងទៅជើង។ វំណែកអ្នកជិះរ៉ឺម៉កការ៉ែមឈ្មោះ ប៉ាន់ វ៉ាន់ ភេទប្រុស អាយុ​៥២​ឆ្នាំ មុខរបរលក់ការ៉ែម រស់នៅភូមិ ភ្នៀត សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ (ស្លាប់នៅកន្លែងកើតហេតុ)ជិះក្នុងទិសដៅពីជើងទៅត្បូង។

ចំពោះករណី កម្លាំងជំនាញអធិការដ្ឋានក្រុងសំរោងបានធ្វើកាវាស់វែងរួចហើយបានយកវត្ថុតាងទាំងសងខាងទៅរក្សាទុកនៅអធិការដ្ឋាននគរបានក្រុងសំរោង។​

មូលហេតុ រថយន្តបើកល្បឿនលឿនត្រង់ផ្លូវកោង។​
សាកសពបានប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់