ព័ត៌មានជាតិ

រថយន្តCRV បើកដោយបុរសម្នាក់ស្រវឹង បុករថយន្តដឹកកញ្ចក់ ជ្រុលធ្លាក់ប្រឡាយ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាក CRV ពណ៌ខ្មៅ ស្លាកភ្នំពេញ 2E-8785 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា បានបុកជាមួយរថយន្តប្រភេទដឹកកញ្ចក់ ពាក់ស្លាកលេខ ភ្នំពេញ 3B-9347 បណ្តាលឲ្យរងការខូចខាត ហើយរថយន្តCRV បានជ្រុលទៅធ្លាក់ប្រឡាយ សំណាងគ្មានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧៨ នៅចំណុចភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង ដោយមានភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាផងដែរ៕

មតិយោបល់