ព័ត៌មានជាតិ

គ្រាន់តែរឿងខ្ចីលុយ៤ម៉ឺនរៀលមិនសង ក្មេងអាយុ១៥ឆ្នាំចាក់សម្លាប់ក្មេងអាយុ១៤ឆ្នាំស្លាប់នៅសាលាអាន់នៀកម៉ះ

កណ្តាល: សមត្ថកិច្ចបានស្រាវជ្រាវករណី ឃាតកម្ម ចាក់សម្លាប់ជនរងគ្រោះដោយកាំបិតបណ្តាលឲ្យស្លាប់ ជាលទ្ធផលស្រាវជ្រាវនាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានវែកមុខឃើញហើយ និងធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតករវ័យក្មេងម្នាក់ ដែលកើតហេតុនៅថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​៥និង២០នាទី នៅចំណុចសាលាអាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ​ ឈ្មោះ ម៉ាអាត នោតវ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (នៅក្នុងបន្ទុក) មានស្នាមរបួស៖ មុតជ្រៅដល់បំពង់ក ប្រវែង៦ស.ម×៣ស.ម ស្នាមមុតលើគ្រាប់ពោនរាងឆូតត្រង់ប្រវែង៣ស.ម ស្នាមរលាត់ដាច់ស្បែកក្រោយថ្គាមស្ដាំនិងរបួសមុតក្រោយចង្ការខាងស្ដាំ ស្នាមរលាត់លើ កខាងស្ដាំ ដាច់សរសៃឈាមធំ(អាក់ទែរ)។

ជនសង្ស័យមានឈ្មោះ ទ្រេស សាគីរិន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខកំពូលខេត្តកណ្ដាល មុខរបរសិស្ស ។
វត្ថុតាងចាប់យក៖ ទូរសព្ទម៉ាក IPhone 4 មានស្រោមពណ៌ខ្មៅ១គ្រឿង។ ចំណែកកាំបិតរកមិនឃើញ។

តាមចម្លើយ របស់ជនសង្ស័យបានសារភាពថា៖ ខ្លួនបានបោះចោលទៅក្នុងទឹកទន្លេ នៅកន្លែងជនរងគ្រោះដួលស្លាប់ ។

ក្រោយពីស្ដាប់ចម្លើយ របស់ជនសង្ស័យរួចជំនាញស្រុក ខេត្ត អាជ្ញាធរមូលដ្ឋាន និង វត្តមានចូល រួមពិនិត្យហេតុនិងរុករកវត្ថុតាងដោយ CPU (អង្កការ គាំពារ ការពារ អនីតិជន)និង នគរបាលបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ។

នៅថ្ងៃកើតហេតុ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈ្មោះ សារី ម៉ាត់ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិ បានយកសំរាមទៅបោះចោលនៅមាត់ទន្លេក្រោយសាលារៀនអាន់នៀកម៉ះ បានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ដោយមានហូរឈាមដាបលើ(សាប) ផ្លូវដើរចុះទន្លេ រួចក៏មានការផ្អើលឆោរឡោ ហៅអ្នកភូមិចេញមកមើល។ ក្រោយមកសមត្ថកិច្ចបានទទួលព័ត៌មានពីលោក នាយប៉ុស្តិ៍រដ្ឋបាលឬស្សីជ្រោយ ហើយបានដឹកនាំ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុក សហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យហេតុឃើញថាជនរងគ្រោះឈ្មោះ ម៉ាអាត នោតវ៉ាវី ដេកស្លាប់ក្នុងថ្លុកឈាមលើ(សាប) ។

មូលហេតុ៖ មានគំនុំ (រឿងជនរងគ្រោះ ខ្ចីលុយជនសង្ស័យ ចំនួន ៤០.០០០រៀល) ជនរងគ្រោះបានខ្ចីលុយពីជនសង្ស័យហើយសន្យាសងវិញនៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨។ លុះព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ ពេលជនសង្ស័យទៅ ទារលុយពីជនរងគ្រោះមិនបានហើយខឹងនិងជនរងគ្រោះ មើលងាយ តិះដៀលថែមទៀត ក៏កើតចឹត្តខឹងនិងមានគំនុំលើជនរងគ្រោះ។ នៅមុនម៉ោងកើតហេតុជនសង្ស័យ បានឃើញជនរងគ្រោះកំពុងអង្គុយមើលFacebook នៅក្រោមដើមស្វាយជិតកន្លែងកើតហេតុ ក៏ដើរទៅយកកូនកាំបិតចិតបន្លែក្នុងធុងទឹកអំពៅរបស់ម្ដាយ មកលួចចាក់លើជនរងគ្រោះពីក្រោយចំហៀងផ្នែកបំពង់ក ដាច់សរសៃឈាមធំ បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្តង។

តាមការសន្និដ្ឋាន៖ ក្រោយពីធ្វើការពិនិត្យសពជនរងគ្រោះ ពិតជាស្លាប់ដោយសារជនសង្ស័យយកកូនកាំបិតចិតបន្លែមានដងឈើចុងស្រួច មានប្រវែងប្រហែល២តឹក មកចាក់បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់