ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ នៅឯខេត្តកំពង់ចាម

កំពង់ចាម: កាលពីវេលាម៉ោង៥និង៤៥នាទី ល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅ​នៅចំណុចភូមិអូរវាយ ឃុំស្ពឺ ស្រុកចម្ការលើ ខេត្តកំពង់ចាម។

ផ្ទះដែលអគ្គិភ័យឆាបឆេះនេះ ជារបស់ឈ្មោះ កែម គួន ភេទប្រុស អាយុ៧១ឆ្នាំ មានទីលំនៅ ភូមិអូរវាយ ឃុំស្ពឺ ស្រុកចម្ការលើ ហើយករណីនេះបណ្តាលឲ្យឆេះផ្ទះឈើ១ខ្នង ជញ្ជាំងក្តា ប្រក់ក្បឿង ទំហំ ៧ម x ១៥ម (ឆេះអស់ទាំងស្រុង) មិនបណ្តាលឲ្យរបួសមនុស្សទេ , គ្រែប្រអប់០១, ទូ០១, ទូរទស្សន៍០១, អង្ករ៥០ គីឡូក្រាម, ស្រូវ០១ បេ ។ ចំណែកមូលហេតុ បណ្តាលមកពីទុស្សេខ្សែភ្លើង។

ក្នុងហេតុការណ៍នេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកចម្ការលើ បានចេញរថយន្តពន្លត់អគ្គិភ័យ ទៅកន្លែងកើតហេតុ ដើម្បីជួយពន្លត់ប្រើប្រាស់អស់ទឹក២រថយន្ត ទើបរលត់អស់ទៅវិញជាស្ថាពរ៕

មតិយោបល់