ព័ត៌មានជាតិ

រថយន្តឡិចស៊ីស ពន្លះរបាំងពុះចែកទ្រូងផ្លូវ បន្តទៅបុកដើមត្របែកព្រៃ ខ្ទាតទៅបុកទ្វាររបងផ្ទះប្រជាពលរដ្ឋ ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តលុច្សស៊ីសRX300 តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ពីកើតមកលិចយ៉ាងលឿនមកដល់ស្តុបក្តាន់ពីរបានវ៉ារថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យរ៉េចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់ រថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកដើមត្របែកព្រៃបាក់អស់១ដើម ហើយដើមឈើ(ដើមត្របែកព្រៃ)ទៅបុក ទ្វារផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង។ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង១០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី២២ ខែកញ្ញា ឆ្នាំ២០១៨ ត្រងុចំណុចស្តុបក្តាន់២ ក្នុងសង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តៃកុងឡានបង្កវ័យប្រហែល៣០ឆ្នាំជាង ភេទប្រុស មិនស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្តីប្រជាពលរដ្ឋម្នាក់បានឃើញហេតុការណ៍នេះ ប្រាប់ឲ្យដឹងថាមុនដំបូងរូបគាត់បានបើករថយន្តម៉ាកឡិចស៊ីស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-9226 បើកតាមផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច បើកដោយបុរសម្នាកយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានវ៉ារថយន្តមួយគ្រឿងទៀតមិនចាំម៉ាកយ៉ាងលឿន មិនប្រយ័ត្នក៏បុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់២ផ្ទាំងហើយរថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកដើមត្របែកព្រៃបាក់អស់មួយដើម ហើយដើមត្របែកព្រៃខ្ទាតទៅបុកចំទ្វាររបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង។ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង សំណាងល្អមិនមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទំនាក់ទំនងជំនាញចរាចរណ៍ក្រុងមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់