ព័ត៌មានជាតិ

ជនសសង្ស័យប្រុសស្រីចំនួន ២០ នាក់ ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាស់ ត្រូវឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៣០ នាទីយប់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានបញ្ជាពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក គឹម ឆេងប៊ុន ជាក្រឡាបញ្ជី ចូលរួមដឹកនាំផ្ទាល់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្រះចក បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់ និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ចំនួន ០៣ ទីតាំង ឃាត់ខ្លួនមនុស្ស ចំនួន ២០ នាក់ (ស្រី ០៣ នាក់ និងប្រុស១៧ នាក់)៖

ទីតាំងទី១៖ បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៨៧ ផ្លូវលេខ៩៣ ភូមិបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទីតាំងទី២ ៖ បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ទីតាំងទី៣ ៖ បើកកន្លែងលេងល្បែងស៊ីសង ខុសច្បាប់និងលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី ) ប្រព្រឹត្តនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតបាន រួមមាន៖
-ទូរហ្គេមបាញ់ត្រី ចំនួន ០៤ ទូ (រក្សាទុកនៅទីតាំងចំនួន ០១)
-ទូរហ្គេមបៀរ ចំនួន ០៥ ទូ
-កាំបិតកែច្នៃ ចំនួន ០១ ដើម
-ប្រាក់ដុល្លារចំនួន ៥០ ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ១០ ម៉ឺនរៀល

ជនសង្ស័យឃាត់ខ្លួនបានរួមមាន៖
ទី១- ឈ្មោះ ឡេង សុខអៀង ភេទ ស្រី អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ (អ្នកមើលការខុសត្រូវកន្លែង បើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះលេខ១២ ផ្លូវ១៥៤ សង្កាត់ជ័យជំន: ខណ្ឌដូនពេញ។
ទី២-ឈ្មោះ ធុយ ស្រីម៉ុច ភេទ ស្រី អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ (អ្នកមើលការខុសត្រូវកន្លែង បើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទី៣-ឈ្មោះ នាង សារ៉ាត់ ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ សន្តិសុខកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទី៤-ឈ្មោះ ស្នា ខ្មៅ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ (អ្នកមើលការខុសត្រូវកន្លែង បើកលេងល្បែងស៊ីសងហ្គេមបាញ់ត្រី) ស្នាក់នៅផ្ទះជួល ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ទី៥-ឈ្មោះ ផន ស្រីហួយ ភេទ ស្រី អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ រកស៊ីផ្លូវភេទ (អ្នកលេងហ្គេម) ស្នាក់នៅមិនពិតប្រាកដ។
ទី៦-ឈ្មោះ ស្រេង ផាន់ណា ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់(អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទី៧-ឈ្មោះ វណ្ណី ចាន់ចាវ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ រត់ម៉ូតូឌុប (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ទី៨-ឈ្មោះ ស៊ន សីហា ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ (អ្នកលេងហ្គេម) មុខរបរ ព្រូរថយន្ត (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី៩-ឈ្មោះ សៅ សំអុល ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ ជាងផ្សាដែក (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី១០-ឈ្មោះ ម៉ៅ ផាន់ណូ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ព្រូឡាន (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី១១-ឈ្មោះ ពេជ្រ សុផាន់ណា ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងដេរ (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះលេខ១០៣២ ផ្លូវលំ ខណ្ឌទួលគោក។
ទី១២-ឈ្មោះ ឡៃ យូលាង ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង (អ្នកលេងហ្គេម) ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីពិភពថ្មី ខណ្ឌសែនសុខ ។
ទី១៣-ឈ្មោះ ទឹង លី ហៅ ព្រីង ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ព្រូឡាន ស្នាក់នៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ទី១៤-ឈ្មោះ ឃួន ទិត្យសុភក្រ្តណា ភេទប្រុស អាយុ ៣៥ ជនជាតិ ខ្មែរ មុខរបរ បើករថយន្តទឹកសុទ្ធ (អ្នកលេងហ្គេម) ស្នាក់នៅផ្ទះជួល ភូមិដើមខ្វិត សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។
ទី១៥-ឈ្មោះ កែវ សុខធំ ភេទប្រុស អាយុ ៣៧ ជនជាតិ ខ្មែរ មុខរបរ យោធា ស្នាក់នៅផ្ទះលេខ២៣៣២ ផ្លូវលេខ៩៣ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ទី១៦-ឈ្មោះ អាន មីនា ភេទ ប្រុស អាយុ ១៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៣៤ ផ្លូវលេខ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី១៧-ឈ្មោះ ចាន់តារ៉ាគៀង ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ៧០ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី១៨-ឈ្មោះ ញ៉ិល មករា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខពេទ្យកាល់ ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវលំ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ទី១៩-ឈ្មោះ ភា ចាន់ធូ ភេទ ប្រុស អាយុ ២២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ស្នាក់នៅមិនពិតប្រាកដ។
និងទី២០-ឈ្មោះ កន មាស ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខមិនចាំ ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវបានការិយាល័យ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

មតិយោបល់