ព័ត៌មានជាតិ

ដើរទៅមើលក្របី ចំមេឃកំពុងភ្លៀង ស្រាប់តែត្រូវរន្ទះ​បាញ់​ បណ្ដាលឲ្យក្មេងស្រីអាយុ ១៥ ឆ្នាំម្នាក់ស្លាប់..

ព្រៃវែង: កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាច​ថ្ងៃ​ទី​​ ២១​ ខែ​ ​កញ្ញា​ ឆ្នាំ ២០១៨​ មាន​ករណី​​ក្មេងស្រី ត្រូវរន្ទះ​បាញ់​​ បណ្ដាលឲ្យស្លាប់នៅ​ចំណុច​ក្បែរ​ផ្លូវ​ រទេះ​ព្រៃចម្ការស្វាយចន្ទី ស្ថិតនៅក្នុងភូមិពពេល ឃុំក្របៅ ស្រុក​កំចាយមារ​ ខេត្ត​ព្រៃវែង។

ជន​រង​គ្រោះ​ឈ្មោះ​ អាត ស្រីនាង​ ភេទ ស្រី​អាយុ​ ១៥ឆ្នាំ​ រស់នៅ​ភូមិ​ឃុំកើតហេតុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជន​​រង​គ្រោះ​បាន​ទៅ​មើល​ក្របី គាប់​ជួន​មេឃ​ភ្លៀង​រលឹម ​ក៏ត្រូវ​រន្ទះបាញ់ ​ដោយ​ក្រុម​គ្រួសារ និង​សាច់ញាតិ​មិន​ឃើញ​កូន​ត្រទ្បប់​មក​ផ្ទះ ទើបនាំគ្នា​ទៅ​រក​​ ​ ក៏ឃើញកូនដេកដួលសន្លប់ នៅកន្លែង​កើត​ហេតុខាង​លើ​។ បន្ទាប់​​មក​ក៏បញ្ជូន​មក​ពេទ្យឯកជនពពេល ​លុះ​មក​ដល់​ពាក់​កណ្តាល​ផ្លូវ​ ក៏​ដាច់​ខ្យល់​ស្លាប់តែម្ដង។

បច្ចុប្បន្នសពក្មេងស្រីរងគ្រោះ ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​មក​ធ្វើ​បុណ្យ​តាមប្រពៃណី៕

មតិយោបល់