ព័ត៌មានជាតិ

រថយន្តបុករះ នៅព្រះសីហនុ ស្លាប់ និងរបួសច្រើននាក់

ព្រះសីហនុ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុករះ ក្នុងនោះមានរថយន្ត៦គ្រឿង និងម៉ូតូ៣គ្រឿង បណ្ដាលឲ្យមនុស្ស២នាក់ (ប្រុស១ស្រី១) ភាគីខាងម៉ូតូបានស្លាប់ និងខ្លះទៀតរងរបួស។

ហេតុការណ៍នេះ បានកើតទ្បើងនៅផ្លូវបំបែករ៉ាក្រុងព្រះសីហនុ វេលាម៉ោងជាង១០ព្រឹក ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០១៨។

ភ្លាមៗសមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍ បញ្ជាក់ពីដើមហេតុ និងឈ្មោះជនរងគ្រោះនៅឡើយ ប៉ុន្តែមានសេចក្តីរាយការណ៍បឋមថា អ្នកបើកបររថយន្តបែនដឹកដី ដែលសមត្ថកិច្ចអះអាងថាជា រថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ៕

មតិយោបល់