ព័ត៌មានជាតិ

រថយន្តMercedez-S350ស៊េរីទំនើប ស្លាកលេខភ្នំពេញ 2N-0001 រយែថយក្រោយប៉ះរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនស្រេងដឹកជញ្ជូន ទារសំណងចំនួន១០០០ដុល្លារ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាក Marcedez-S350 ស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿង បានបើករយែមកប៉ះរថយន្តធំដែលចតនៅជិតការដ្ឋាននោះ បណ្តាលឲ្យរងការខូចខាតផ្នែកខាងស្តាំខាងក្រោយរថយន្តយ៉ាងដំណំ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ១៨០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ក្រោយសាលារៀនពុទ្ធិសាស្រ្ត) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បិទស្លាកស្រេងដឹកជញ្ជូន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 5A-2041 បើករយ៉ែគូថឈប់ចាំរថយន្តក្រឡុកស៊ីម៉ង់ត៍មួយទៀតអស់ នឹងអាលចូល ស្រាប់តែមានរថយន្តម៉ាក Mercedez-S350 ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2N-0001 បើកតាមបណ្តោយផ្លូវ១៨០ ហើយផ្លូវនេះគេក៏មានដាក់ស្លាកថាមានការដ្ឋាននៅខាងមុខផងដែរ តែរថយន្តនោះនៅតែជិះចូលហើយក៏ទៅមុខលែងរួចក៏បានដាក់លេខរយែថយក្រោយវិញ ក៏បានទៅប៉ះជាមួយរថយន្តក្រឡុកស៊ីម៉ង់ត៍នោះរងការខូចខាតផ្នែកខាងស្តាំខាងក្រោយរថយន្តតែមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុភាគីខាងម្ចាស់រថយន្តMercedez-S350 នោះបានទារសំណងចំនួន1000ដុល្លារ តែខាងរថយន្តក្រឡុកស៊ីម៉ង់ត៍មិនព្រម ក៏ឲ្យសមត្ថកិច្ចវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់