ព័ត៌មានជាតិ

លួចម៉ូតូគេជិះគេចខ្លួន ត្រូវសមត្ថកិច្ចឃាត់បានភា្លមៗ!

កំពង់ចាម: កាលពីវេលាម៉ោង១និង៣០នាទី​យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញខេត្តសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចុះធ្វើការល្បាតតាមដងផ្លូវជាតិលេខ៧ បានប្រទះឃើញមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ជាវ សុផល ហៅឈុន អូន ភេទប្រុស អាយុ៥៤ឆ្នាំ ​មានទីលំនៅភូមិដីលើ ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

បច្ចុប្បន្នមានទីលំនៅមិនពិតប្រាកបានជិះម៉ូតូ​ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ត្បូងឃ្មុំ1D-7536 ដែលជនសង្ស័យបានធ្វើសកម្មភាពកាត់ទ្វារនិងបង្អួចផ្ទះ(លួចម៉ូតូ) របស់ជនរងគ្រោះឈ្មោះ អ៊ី សុខខឿន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិនិគមលើ ឃុំស្រឡប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨​ វេលាម៉ោង១យប់​រំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែឆ្នាំដដែល​។ ដោយឡែក មុខសញ្ញានេះ ធ្លាប់បានធ្វើសកម្មភាពនៅស្រុកអូរាំងឪ និងស្រុកមេមត់ផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកំពុងកសាងសំណុំតាមនីតិវិធីច្បាប់៕

មតិយោបល់