ព័ត៌មានជាតិ

​បង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនប្រុសស្រី៧នាក់ នៅបន្ទាយមានជ័យ!

បន្ទាយមានជ័យ: កាលពីវេលាម៉ោង៣និង៣០​នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​ជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍បន្ទាយឆ្មារ ធ្វើការឃាត់ខ្លួន តេស្តទឹកនោមមុខសញ្ញាសង្ស័យប្រើប្រាស់ថ្នាំញៀនចំនួន៣នាក់ នៅចំណុច ស្ពានអូតាទ្រី ភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ទី១ឈ្មោះ សុខ ឆៃ ភេទប្រុស អាយុ៣៩ឆ្នាំ (ផលវិជ្ជមាន)។
ទី២​ឈ្មោះ សូត្រ តឿ ភេទប្រុស អាយុ១៨ឆ្នាំ​(ផលវិជ្ជមាន)។
ទី៣​ឈ្មោះ ហ៊ាង សុភាក់ ភេទប្រុស អាយុ២៨ឆ្នាំ​(ផលវិជ្ជមាន)។ អ្នកទាំង៣នាក់ រស់នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
បន្ទាប់ពីធ្វើការសាកសួររួច កម្លាំងជំនាញបានធ្វើការវាយបន្តដើម្បីចាប់ខ្លួនអ្នកចែលចាយ លុះដល់វេលាម៉ោង៨និង៣០នាទីយប់ កម្លាំងយើងពួនស្ទាក់នៅចំណុចភូមិបឹងតាស្រី ឃុំគោករមៀត ឃាត់ខ្លួនបានអ្នកចែកចាយម្នាក់ឈ្មោះ គៀត ប៊ុត ភេទប្រុស អាយុ៣៧ឆ្នាំ និង ស្រីស្នេហ៍​ឈ្មោះ រ៉ាក់ ណាវី អាយុ២៩ឆ្នាំ ដកហូតវត្ថុតាងបាន៖
_ថ្នាំញៀន(wy) ​ចំនួន១០គ្រាប់
_ម្សៅក្រាមសរថ្លា​ចំនួន៥ថង់
_ទូរស័ព្ទដៃ​ចំនួន១គ្រឿង យកមកកាន់អធិការដ្ឋាននគរបាលស្រុកថ្មពួក ។

ករណីខាងលើនេះបន្ទាប់ពីធ្វើការសាកសួរចំម្លើយ ជនសង្ស័យបានសារភាព ដោយមានការអនុញ្ញាត្តិពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា កម្លាំងជំនាញបាននាំជនសង្ស័យ ឈ្មោះ គៀត ប៊ុត ទៅកាន់លំនៅដ្ឋានដែលខ្លួនស្នាក់នៅភូមិសាមគ្គី ឃុំគោករមៀត វេលាម៉ោង១០និង៣៨នាទីយប់ បង្កើតគណ:កម្មាការមានការចូលរួមពីកម្លាំងនគរបាលការពារព្រំដែន៨០៧ លោកមេភូមិ ធ្វើការឆែកឆេរលំនៅដ្ឋានរកឃើញវត្ថុតាងរួមមាន៖
_ថ្នាំញៀន(wy)​ចំនួន៨គ្រាប់
_ម្សៅក្រាមសរថ្លា​ចំនួន៣ថង់
_ទូរស័ព្ទដៃ​ចំនួន២គ្រឿង
_ដបជក់ថ្នាំញៀន​ចំនួន១
និងធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់​ឈ្មោះ ហ៊ីម ចាន់ ប្រុសអាយុ៤៦ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោកករមៀត ស្រុកថ្មពួក​។

ព្រឹកថ្ងៃទី២២ ខែឆ្នាំដដែល វេលាម៉ោង៨និង៤៣​នាទី ក្រោយពីសាកសួរ ផ្អែកតាមចំម្លើយសារភាពរបស់ ជនសង្ស័យ កម្លាំងជំនាញឈានបន្តឃាត់ខ្លួនមុខសញ្ញា​ឈ្មោះ ឃឿន ស្រីមិន ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា យើងបានបង្កើតគណ:កម្មាការឆែកឆេរលំលំដ្ឋាន រកឃើញវត្ថុតាងដូចខាងក្រោម៖
_រកឃើញថ្នាំញៀនគ្រាប់(wy)ពណ៍ក្រហមស្រោបក្នុងថង់ផ្លាស់ស្ទិចពណ៍ខៀវ ចំនួន៦០០គ្រាប់ ពណ៌ខៀវ​ចំនួន៧គ្រាប់​។
_រកឃើញប្រភេទម្សៅក្រាមសរថ្លា ចំនួន៦កញ្ចប់ ច្រកក្នុងថង់ពណ៌ថ្លា លាក់ក្នុងធៀងត្នោត​។
_រកឃើញថ្នាំញៀនគ្រាប់(wy)ពណ៌ ស្រោបក្នុងថង់ប្លាសស្ទិចពណ៌ខៀវចំនួន១ថង់ ស្មើរ១១គ្រាប់ និងច្រកក្នុងបំពង់បឺតកន្លះថង់ចំនួន២កំណាត់ ប្រភេទម្សៅក្រាមពណ៌សរថ្លា ច្រកក្នុងបំពង់បឺតចំនួន១២កំណាត់ ក្នុងផ្ទះបាយ ។
_បា្រក់បាតចំនួន៣០០០បាត
_ប្រាក់ខ្មែរ ចំនួន២៥០.០០០​រៀល និងទូរស័ព្ទ១៩គ្រឿង​។

ជនសង្ស័យនិងវត្ថុតាងខាងលើ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត៕

មតិយោបល់