ព័ត៌មានជាតិ

គួឲ្យអាសូរប្រពន្ធពោះធំយំឱបសព្វប្ដី ក្រោយត្រូវរថយន្ដស្ទូចបុកស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ

ភ្នំពេញ: បុរសម្នាក់បើកបរម៉ូតូលឿន ក៏ត្រូវបានរថយន្តស្ទូចបើកឆ្លងផ្លូវ បុកនិងគិនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង ៨ និង ៥០ នាទីយប់ ស្ថិតតាមបណ្ដោយផ្លូវបេតុងព្រៃសរ ភូមិប្រករខាងកើត សង្កាត់ព្រៃសរ ខណ្ឌដង្កោ។

ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះពេជ្រ សុខ ភេទប្រុស អាយុ៣៥ មុខរបរទាហាន នៅខេត្តកំពង់ស្ពឺ ចំណែកអ្នកបើករថយន្ដបង្កមានឈ្មោះសុខ ស្រស់ ភេទប្រុស អាយុ៣៥ មុខរបរអ្នកបើកឡាន ស្រុកកំណើតនៅភូមិត្រពាំងធំ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើជិះម៉ូតូម៉ាកហុងដាឌ្រីម០១៥ ពណ៌ខ្មៅងពាក់ស្លាកលេខភ្នំពេញ1FI-5257 បានធ្វើដំណើរពីទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ពេលដល់កន្លែងកើតហេតុ មានរថយន្ដស្ទូចមួយគ្រឿងម៉ាក HYUNDAI ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ 3B-6408 បានធ្វើដំណើរពីទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដូចគ្នា ពេលដល់ចំណុចកើតហេតុរថយន្តក៏បានឆ្លងផ្លូវ បត់ឆ្វេងក៏ជ្រុលទៅបុកជាមួយម៉ូតូជនរងគ្រោះខាងលើ បណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។

ភ្លាមៗនោះដែរតៃកុងរថយន្តបង្ក មិនបានចុះរត់ទៅណាទេ គឺទុកឲ្យសមត្ថកិច្ចឃាត់ខ្លួន តាមដំណើរយកមកប៉ុស្តិ៍ព្រៃស។

ក្រោយពេលកើតហេតុ គេឃើញមានសាច់ញាតិសពជនរងគ្រោះជាច្រើននាក់ បានចុះមកដល់កន្លែងកើតហេតុទាំងអារម្មណ៍តក់ស្លុត ជាពិសេសប្រពន្ធជនរងគ្រោះមានផ្ទះពោះជិតគ្រប់ខែ ទួញយំបោកខ្លួនសោកស្ដាយប្ដី ដែលបានស្លាប់។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ បានធ្វើការវាស់វែង យកម៉ូតូ និងរថយន្តព្រមទាំងតៃកុង ប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ សមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់បងប្អូនយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕
//youtu.be/mioomdcnhGU

មតិយោបល់