ព័ត៌មានជាតិ

មន្ត្រីនគរបាល​ម្នាក់ ជិះម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ស្រាប់តែត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក បុក​សន្លប់​ស្ដូកស្ដឹង ​នៅ​កណ្ដាលផ្លូវ ក្នុងខណ្ឌចំការមន

ភ្នំពេញ: គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ត្រូវ​រថយន្តគ្រឿង បានបើកបុកបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់​ស្ដូកស្ដឹងនៅកន្លែងកើតហេតុ ​ហើយ​រថយន្ត​បង្កបានរត់គេច​បាត់ស្រមោល។ ហេតុករណ៍នេះ បានកើតទ្បើងកាល​វេលា​ម៉ោង ១១និង២០នាទី​យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុច​ខាងក្រោយ​វត្ត​មហាមន្ត្រី តាមផ្លូវ១៧៣កែង​ផ្លូវ១៩៣ ស្ថិតនៅ​ភូមិ៣ សង្កាត់​អូ​ឡាំ​ព​ពិ​ក ខណ្ឌចម្ការមន ។

ជនរងគ្រោះឈ្មោះ មាស​សា​ឯម វី​នី​យ៉ា ភេទ​ប្រុស អាយុ២៧ឆ្នាំ​មុខរបរ មន្ត្រីនគរបាល បានរងរបួស​ក្បាលពីក្រោយ​កកឈាម ​ក្នុង​ខួរក្បាល ត្រូវ​រថយន្ត​សង្គ្រោះ​ឯកជន ដឹកយក​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត ដើម្បី​សង្គ្រោះ។

តាមសមត្ថកិច្ចបានឲ្យដឹងថា អំទ្បុងពេលជនរងគ្រោះ ​ជិះ​ម៉ូតូ ដើម្បីបំពេញការងារ​ល្បាត ចាប់ពី​ម៉ោង៩ទៅ១២ កណ្ដាលអធ្រាត្រ តាម​បណ្ដាល​ផ្លូវ១៧៣ ក្នុងទិសដៅ​ពី​ត្បូង​មក​ជើង ស្រាប់តែមាន​រថយន្ត១គ្រឿង មិន​ចាំ​ម៉ាក​និង​ស្លាក​លេខ បើក​ស្រប​ទិស​គ្នា មក​បុក​ម៉ូតូ​នគរបាល ចំ​ពី​ខាងក្រោយ​ បណ្ដាល ដួល​បោក​ក្បាល​សន្លប់​ស្ដូកស្ដឹង នៅ​កណ្ដាលផ្លូវ ចំណែក​រថយន្ត បន្តដំណើរ​រត់គេចខ្លួន​បាត់ស្រមោល ក្រោយមក​ក៏មាន​រថយន្ត​សង្គ្រោះ ឯកជន​ដឹក​យកមក​មន្ទីរពេទ្យរុស្ស៊ី​ ដើម្បីសង្គ្រោះ​តែម្ដង៕

មតិយោបល់