ព័ត៌មានជាតិ

ប្រពន្ធបាត់ប្ដីខំដើរតាមរក តែពេលរកឃើញ ស្ទើរបាត់សារតី..ប្ដីចង.កស្លាប់បាត់ទៅហើយ

កណ្ដាល: ករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង ៤ និង១៣នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចទំនប់តាធូក្រោយ ភូមិស្ទឹង ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប្រាក់ សាមឿន ភេទប្រុសអាយុ ៥៥ ឆ្នាំជនជាតិខ្មែរមានមុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់)។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានទៅដាក់មងនៅក្រោយទំនប់តាធូ ដូចសព្វដងឲ្យតែដល់ម៉ោង១២ និង០០នាទី ជនរងគ្រោះ តែងតែងយកត្រីមកឲ្យប្រពន្ធ លុះដល់ថ្ងៃកើតហេតុ ប្រពន្ធជនរងគ្រោះ មិនឃើញប្តីយកត្រីមកផ្ទះ ក៏បានសួរអ្នកជិតខាងនិងប្រាប់គេ
ឲ្យជួយដើរតាមរកប្តីខ្លួនផង ពេលតាមរក ស្រាប់តែបានជួបដន្លង ឈ្មោះ អន សុផុន ភេទប្រុសអាយុ៦៧ឆ្នាំ នៅភូមិឃុំជាមួយ ដែលបានឡើងពីបឹង និយាយថា ៖ ខ្លួនបានជួបជនរងគ្រោះ និងបានសួរនាំថា អត់ឡើងទៅផ្ទះទេឬ ? ជនរងគ្រោះបានឆ្លើយថា៖ អត់ទាន់ទៅទេ
បើមានគេរក គឺមករកនៅកន្លែងនឹងទៅ អញគ្មានទៅណាទេ។ ពេលបានដំណឹងនេះ ភ្លាមក៏នាំគ្នាជិះទូកចេញ តាមរកបានចម្ងាយពីភូមិប្រវែង៣០០០ម៉ែត្រ ស្រាប់តែឃើញជនរងគ្រោះ ចង.កនិងខ្សែនីឡុងនៅលើមែកដើមរាំង ស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ។

ក្រោយទទួលបានពត៌មាន កម្លាំងប៉ុស្តិ៍ សហការជាមួយផ្នែកជំនាញក្រុមប្រឹក្សាឃុំ លោកមេភូមិ គ្រូពេទ្យប្រចាំឃុំសំរោងធំ ចុះពិនិត្យសាកសព និងបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយចង.កខ្លួនឯងប្រាកដមែន ។

បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់