ព័ត៌មានជាតិ

រថយន្តសណ្តោង​រ៉ឺម៉ក​ដឹក​ថ្ម​ ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតបុរសម្នាក់ ២នាក់ នៅខេត្តព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់បាត់បង់ជីវិត នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ​ទី​២៣ ខែ​កញ្ញា​​​​​​ ឆ្នាំ​២០១៨​ វេលាម៉ោង​ជាង ០៧ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០៥-២០៦​ ត្រង់ចំណុច​ ស្ពាន​ទឹកសាប​ ស្ថិតក្នុង​ភូមិ​ស្មាច់ដែង​ ឃុំ​រាម​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្ត​ធុនធំ​ ០១គ្រឿងម៉ាក​ DONGFENG ពណ៌​ ស​ ពាក់ស្លាកលេខ​ភ្នំពេញ​3E-0222 សណ្តោង​រឺម៉ក​ដឹក​ថ្ម​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ មានទិសដៅពី​ភ្នំពេញ​ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ​ លុះដល់ចំណុចកើតហេតុ ​បាន​បុក​ពីខាងក្រោយ​ម៉ូតូ​ ០១គ្រឿង​ម៉ាក​ HONDA C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខ​តាកែវ​1M-0540 បើកបរ​ដោយ​ឈ្មោះ​ ស៊ុយ​ វណ្ណនេត​ ភេទ​ ប្រុស​ អាយុ​ ២១ឆ្នាំ​ មានទីលំនៅ​ភូមិ​​ត្នោត​ ឃុំ​ស្រងែ​ ស្រុក​ទ្រាំង​ ខេត្ត​តាកែវ​ មានអ្នករួមដំណើរ​ម្នាក់​ មិនទាន់​ស្គាល់​អត្តសញ្ញាណ​ មានទិសដៅ​ស្របគ្នា​។

ជនរងគ្រោះទី១-ឈ្មោះ​ ស៊ុយ​ វណ្ណនេត​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ រង់ចាំ​ស្វែងរក​ក្រុមគ្រួសារ​ មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​​ និងទី២-ឈ្មោះ​ មិន​ស្គាល់​អត្តសញ្ញាណ​ ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ កំពុង​ស្វែងរក​អត្តសញ្ញាណ​ ខណ:​អ្នកបើកបរ​រថយន្ត​រត់​គេច​ខ្លួន​បាត់ ​ក្រោយ​ពេល​កើតហេតុ​។

បច្ចុប្បន្នវត្ថុតាង​រថយន្ត​ និង​ម៉ូតូ​ ត្រូវបានយក​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ​៕

មតិយោបល់