ព័ត៌មានជាតិ

អាសូរណាស់! ក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់..

មណ្ឌលគិរី: កាលពីវេលាម៉ោង១រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ មានករណីក្មេងប្រុសលង់ទឹកស្លាប់ម្នាក់ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ ខ្លិច សុវណ្ណារ៉ា ភេទប្រុស អាយុ ៣ ឆ្នាំ មានឪពុកឈ្មោះ ឈឿន ខ្លិច ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ គ្រូបង្រៀន និងម្តាយឈ្មោះ សេក ស៊ីណាក ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ ដោយសារក្មេងរងគ្រោះនោះ បានទៅលេងទឹកស្រះ នៅខាងក្រោយផ្ទះចម្ងាយប្រហែល៥ម៉ែត្រ ទើបបណ្ដាលឲ្យបានលង់ទឹកស្លាប់បែបនេះ។

ក្រោយពីការពិនិត្យសព រួចកម្លាំងសមត្ថកិច្ច បានសន្និដ្ឋានថា សពពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ទើបប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់