ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ! សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យយកកាំបិតអារ.ក លួចម៉ូតជនរងគ្រោះ បញ្ជូនមកចូលប៉ុស្តិ៍

បាត់ដំបង: កាលពីវេលាម៉ោង ១០ និង១៥នាទីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងជំនាញនៃអធិការដ្ឋានស្រុកកម្រៀង សហការជាមួយប៉ុស្តិ៍នគរបាលស្រុកបឹងរាំង បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើកាំបិតអារ.ក) នៅក្នុងភូមិអន្លក់ ឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ គុណ វីរ: ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកម្រៀង ខេត្តបាត់ដំបង ។ ចំណែកជនរងគ្រោះឈ្មោះ ដួង ដា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិអូរតាប៉ុន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ត្រូវជនសង្ស័យប្រើកាំបិតអារ.ក រួចយកម៉ូតូជនរងគ្រោះ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ 1AG 6375 កាលពីថ្ងៃទី៧ ខែឧសភាព ឆ្នាំ២០១៧ វេលាម៉ោង ១១ និង៣០នាទីយប់ក្នុងភូមិអន្លក់ ឃុំតាសែន ស្រុកកម្រៀង ខេត្តបាត់ដំបង។

ករណីខាងលើនេះ ផ្នែកជំនាញ បានជនសង្ស័យទៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់