ព័ត៌មានជាតិ

រថយន្ត បើកបុកពីក្រោយម៉ូតូមួយគ្រឿងពេញទំហឹង ផ្ដាច់ជីវិតមនុស្ស ២នាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៦ និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះចរាចរណ៍មួយ រវាងរថយន្ត បុកនិងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅលើផ្លូវជាតិលេខ២៥៨D ចន្លោះបង្គោលគីឡូលេខ១៤-១៥ ត្រង់ចំណុចភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះទី១ឈ្មោះ សៀក សេ ភេទប្រុស អាយុ៥៧ឆ្នាំ (បាក់ជើងទាំងពីរខ្ទេច) រស់នៅភូមិឃុំកើតហេតុ និងទី២ ឈ្មោះ ជាប ឡេង ភេទស្រី អាយុ៦៥ឆ្នាំ (ដាច់ពាក់កណ្តាលខ្លួន) អ្នកពីរស្លាប់នៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តមួយគ្រឿង ប្រភេទកង់៦ ពាក់ស្លាកលេខ 3A-0736 បានបុកម៉ូតូ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1H 3170 ពីក្រោយក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង រួចបើករថយន្តគេច តែត្រូវកម្លាំងប៉ុស្តិ៍អូរបីជាន់ បានតាមរកឃើញរថយន្ត យកទុកចោលនៅភូមិចម្ការគ ស្រុកស្វាយចេក។

បច្ចុប្បន្នរថយន្ត ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់