ព័ត៌មានជាតិ

​សមត្ថកិច្ចស្ទាក់ចាប់បាន ណែមសាច់ជ្រូកនិងទឹកផ្លែឈើ ខូចគុណភាពនាំចូលពីប្រទេសថៃ!

បាត់ដំបង:​ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា សាខាកាំកុងត្រូលខេត្តបាត់ដំបង​ប៉ុស្ដិ៍​ភ្នំដី នៅល្ងាចថ្ងៃសៅរ៍​ ១៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២២​ ខែកញ្ញា​ ឆ្នាំ២០១៨ បានធ្វើការត្រួតពិនិត្យ ទំនិញ នាំចូល ពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍ភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយស្ទាក់ ចាប់បាន​នូវ៖
-ណែមសាច់ជ្រូកខូចគុណភាពចំនួន​ ៣៤០ គក្រ
-ទឹកផ្លែឈើពុំមានដាក់កាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវចំនួន​ ៣៣៦ គក្រដែលបង្កប់ក្នុងរទេះដឹកបន្លែ-ផ្លែឈើ ។ បន្ទាប់ពីដកហូតនូវទំនិញទាំងនោះរួចមក​ មន្ត្រីយើងបានយកទៅធ្វើការដុតកម្ទេចចោលភ្លាមៗ ដោយមាន ការចូលរួមពីគ្រប់ស្ថាប័នមានសមត្ថកិច្ចរួមមាន គយ និងប៉ូលិស៕

មតិយោបល់