ព័ត៌មានជាតិ

បុរសម្នាក់ដេកស្លាប់ក្នុងអង្រឹង ក្បែរចេតិយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង!

តាកែវ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយប្រទះឃើញសាកសពបុរសម្នាក់គ្មានប្រពន្ធកូន មានជំងឺរបេងប្រចាំកាយ បានដេកស្លាប់ក្នុងអង្រឹងក្បែរចេតិយ ក្នុងវត្តសោភណារាម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកពិនិត្យ កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ភូមិអង្គសង្កែ​ ឃុំពោធ៏រំចាកស្រុកព្រៃកំប្បាស​ ខេត្តតាកែវ​។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ​ ប៊ន​ ចុង​ ភេទប្រុស​ អាយុ៥០ឆ្នាំ​។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានចុះធ្វើកោសល្យវិច័យ បានឲ្យដឹងថា សពជនរងគ្រោះពិតជាដេកស្លាប់ពិតប្រាកដមែន និងប្រគល់សពឲ្យក្រុមគ្រួសារ យកទៅបុណ្យតាមប្រពៃណី៕

មតិយោបល់