ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូលឿនខ្លាំងពេក ដួលបោកទៅលើផ្លូវស្លាប់យ៉ាងរន្ធត់

រតនគិរី: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1A-0808 លឿនពេក បណ្តាលឲ្យដួលបោកទៅលើផ្លូវពេញទំហឹង ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧៨ ក្នុងភូមិភ្នំស្វាយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

សពជនរងគ្រោះមានឈ្មោះ សុខ រី ភេទប្រុស អាយុ២៩ឆ្នាំ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យកសពជនរងគ្រោះទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់