Post News Media ព័ត៌មានជាតិ ​មកផ្ទះម្តាយឲ...

​មកផ្ទះម្តាយឲ្យរកគ្រូមើលជំងឺ ស្រាប់តែរត់ចេញបាត់ពីផ្ទះ៧ថ្ងៃ ប្រទះឃើញសពអណ្តែតទឹកនៅទំនប់ស្តៅវស្សា!

កំពង់ស្ពឺ: នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទំនប់ស្តៅវស្សា ភូមិស្តៅវស្សា ឃុំទ័ពមាន ស្រុកថ្ពង មានករណីប្រទះឃើញសពអណ្តែតទឹក សពត្រូវបានស្គាល់ ឈ្មោះ សាយ សេន ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិអូរស្នួល ឃុំទ័ពមាន បានមកស្នាក់នៅផ្ទះម្តាយភូមិកើតហេតុ តាំងពីថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីឲ្យម្តាយជួយរកគ្រូខ្មែរមើលជំងឺ​ព្រោះក្នុងខ្លួនចេះតែខ្លាចៗ ដូចមានគេមកចាប់អីឡូវ។ លុះដល់ថ្ងៃ២១ ខែឆ្នាំដដែល ​​វេលាម៉ោង១២យប់ ជនរងគ្រោះក៏រត់បាត់ពីផ្ទះមិនដឹងទៅទីណា ក្រុមគ្រួសារ បានមករាយការណ៍ស្តិ៍រដ្ឋបាល ក៏បានចាត់ឲ្យកម្លាំងនគរបាល សហការជាមួយប្រជាការពារ នឹងក្រុមគ្រួសារដើរក​តែមិនឃើញ​​។
រហូតមក​ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង​៨​ព្រឹក ទើបក្រុមគ្រួសារប្រទះឃើញសពអណ្ដែតទឹកទំនប់ស្ដៅវស្សានេះតែម្តង ។

កម្លាំងជំនាញចុះពិនិត្យឃើញថា សពពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធទៅអំពើឃាតកម្មនោះទេ គឺជនគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគស់សព ឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...