ព័ត៌មានជាតិ

អាងបងប្អូនជាអធិការ! ជជែកគ្នាបែកផ្សេងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍..

ភ្នំពេញ: កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ មានករណី​ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកកាមរី ពាក់ស្លាកលេខ ភ្នំពេញ2N-0452 និងម៉ូតូ ជជែកគ្នាតឹងសរសៃ.កបង្កឲ្យមានការភ្ញាក់ផ្អើលនៅតាមបណ្តោយផ្លូវ២១៧ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
​ចំណែកម្ចាស់​រថយន្តកាមរីអាងបងប្អូនជាអធិការ តែមិនដឹងថាជាអធិការស្រុកខេត្តណាឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែអកើតហេតុ ឲ្យធ្វើភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ហើយម្ចាស់យល់ព្រមសងសំណងទៅម្ចាស់ម៉ូតូ​២០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងតែម្តង៕

មតិយោបល់