ព័ត៌មានជាតិ

​រថយន្តHILUX-Vigoបើកលឿនពេក ​បុកម៉ូតូស្លាប់បុរសម្នាក់​នឹងម្នាក់ទៀតរងរបួសធ្ងន់!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តHILUX-Vigoមួយគ្រឿងបើកក្នុងល្បឿនលឿនដូចហោះជ្រុលទៅបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុនឹងម្នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៏នេះកើតឡើងការពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃ ច័ន្ទ ទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ R6 (បឹងកក់) សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ​1GD-5850 បើកតាមបណ្តោយផ្លូវ R6 ទិសដៅពីត្បូងទៅជើង ស្រាប់តែមានរថយន្តម៉ាកHILUX-Vigo មួយគ្រឿងពណ៌ទឹកមាស ពាក់ស្លាកលេខ ព្រះសីហនុ​2A-9777 បើកស្របទិសដៅគ្នាជាមួយម៉ូតូក៏បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យនឹងម្នាក់ទៀតបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអណោចអាធ័ម។ រីឯម៉ូតូអូសប្រហែលជាជិត២០ម៉ែត្ររីឯរថយន្តវិញព្យាយាមរត់គេចខ្លួនបាត់ស្រមោលឈឹង ។

ក្រោយពេលកើតហេតុសម្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយកម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយនឹងស្រាវជ្រាវរកស្លាកលេខរថយន្តឲ្យមកធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ចំណែកសាកសពសម្ថកិច្ចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕

មតិយោបល់