ព័ត៌មានជាតិ

ស្រឡាញ់គ្នា​រហូតមានកូន៦ខែ ប្រុសស្នេហ៍ដោះដៃចោល លេបថ្នាំទម្លាក់កូន…!

ភ្នំពេញ: នារីវ័យក្មេងម្នាក់មានវិបត្តិផ្លូវចិត្តដោយសារត្រូវបុរសដែលជាដៃគូស្នេហាបានបោះបង់ចោលទាំងខ្លួនបានជ្រុលជ្រោះខ្លួនប្រាណរហូតដល់ពពោះ៦​ខែទៅទៀតក៏សម្រេចចិត្តលេបថ្នាំទម្លាក់កូនចោលតែដោយសារតែការទម្លាក់មិនប្រក្រតីក៏បង្កឲ្យប៉ះដលទារក និងម្ដាយត្រូវបានប្រជាពលរដ្ឋដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ កាលវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ​នៅ​ផ្ទះជួលខាងក្រោយមន្ទីរពេទ្យសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

នារីរងគ្រោះដែលត្រូវប្រុសស្នេហ៍បោះបង់ចោលមានឈ្មោះ ស. ម ភេទស្រី អាយុ ២៤ឆ្នាំ ទីកន្លែងបច្ចុប្បន្នស្នាក់នៅផ្ទះជួលខាងក្រោយមន្ទីរពេទ្យសែនសុខ​ខណ្ឌសែនសុខ។ ចំណែកប្រុសស្នេហ៍មិនត្រូវស្គាល់អត្តសញ្ញាណនោះទេ។
បើតាមសម្តីរបស់អ្នកនាំនារីរងគ្រោះមកមន្ទីរពេទ្យ បានប្រាប់ឲ្យដឹងថា នាងបានស្គាល់បុរសម្នាក់ស្រឡាញ់គ្នារហូតដល់នាងបានប្រគល់ខ្លួនប្រាណឈានដល់មានកូនបាន៦ខែទៀត ហើយនាងបានប្រាប់ដំណឹងនេះទៅប្រុសស្នេហ៍ បែរជាគេប្រកែកមិនទទួលខុសត្រូវធ្វើឲ្យនាងតូចចិត្តយ៉ាងខ្លាំងទើបសម្រេចចិត្តលេបថ្នាំទម្លាក់កូនចោលតែដោយរសាលេបថ្នាំខុសប្រក្រតីធ្វើឲ្យប៉ះពាល់ដល់ទារកនិងម្តាយ ទើបធ្វើឲ្យនារីរងគ្រោះមានការឈឺចាប់ប៉ះពាល់ដល់សុខភាពយ៉ាងខ្លាំង។

ក្រោយកើតហេតុនារីរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃដើម្បីធ្វើការព្យាបាលសង្គ្រោះជីវិត៕

មតិយោបល់