ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តស្លាកលេខភ្នំពេញ2Q-9777និងម៉ូតូ ដែល​បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ!

ភ្នំពេញ: នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង​៧:០០នាទី ដល់ម៉ោង២២:០០នាទី កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

​ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន​២​គ្រឿង
រួមមាន:
១- ម៉ូតូចំនួន ( គ្មាន ) គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ០១ គ្រឿង
៣- រថយនចំនួន ០១ គ្រឿង
​បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

មតិយោបល់