ព័ត៌មានជាតិ

​រថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូ២គ្រឿង របួសធ្ងន់​២នាក់ នៅផ្លូវទំនប់កប់ស្រូវ!

ភ្នំពេញ: មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងនិងម៉ូតូ២គ្រឿងបណ្តាលឲ្យមនុស្សប្រុស២នាក់រងរបួស ចំណែកម៉ូតូនិងរថយន្តរងការខូចខាត កាលពីវេលាម៉ោង​៧និង៤០​នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មុខបឹងតាមោគ លើផ្លូវទំនប់កប់ស្រូវ ភូមិទួលសំពៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

រថយន្តម៉ាក HYUNDAI ពណ៌ខៀវ អត់ពាក់ស្លាកលេខ។
ម៉ូតូរងគ្រោះម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ​ កំពង់ឆ្នាំង​1F-3237 អ្នកបើកត្រូវបានយកទៅមន្ទីរពេទ្យមិនទាន់ស្គាល់អត្តសញ្ញាណ​។
ម៉ូតូមួយគ្រឿងទៀតម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CJ -3679 ជិះគ្នា២នាក់បើកបរក្នុងទិសដៅពីលិចទៅកើត ទិសដៅបញ្រ្ចាសគ្នាបើកបរដោយឈ្មោះ សាន សាក់ ភេទប្រុស អាយុ​៤៧ឆ្នាំ ស្នាក់នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល រួមដំណើរដោយឈ្មោះ មឿន មាជ ភេទប្រុស អាយុ​៣៦ឆ្នាំ ស្នាក់នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល របួសធ្ងន់​។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបានធ្វើដំណើរលើផ្លូវទំនប់កប់ស្រូវ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណលុះមកដល់កន្លែងកើតហេតុ ក៏បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៦ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នា ។
ហើយជ្រុលមកបុកម៉ូតូមួយគ្រឿងទៀតម៉ាកHonda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CJ-3679 ស៊េរីឆ្នាំ២០១៤ ជិះគ្នា២នាក់បើកបរក្នុងទិសដៅពីលិចទៅកើត ទិសដៅបញ្ច្រាសគ្នាបើកបរដោយឈ្មោះ សាន សាក់ ភេទប្រុស អាយុ​៤៧ឆ្នាំ ស្នាក់នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល រួមដំណើរដោយឈ្មោះ មឿន មាជ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិល្វី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល របួសធ្ងន់ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុនិងទាក់ទងសមត្ថកិច្ចជំនាញយករថយន្តនិងម៉ូតូទៅរក្សារទុកបណ្តោះអាសន្ននៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់