ព័ត៌មានជាតិ

មុនបរិភោគប្រយត្ន័ផង! សមត្ថកិច្ចរកឃើញស្ករគ្រាប់ ប័រ និងទឹកក្រូច ហួសកាលបរិច្ឆេទដាក់តាំងលក់នៅផ្សារចក្រី

បន្ទាយមានជ័យ: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅព្រឹកទី២៤ ខែកញ្ញា ឆ្នាំ ២០១៨ សាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យទំនិញដែលជាផលិតផលម្ហូបអាហារនៅផ្សារចក្រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ក្នុងសកម្មភាពនេះ សមត្ថកិច្ចបានធ្វើការដកហូតទំនិញ ដូចជា ស្ករគ្រាប់ ប័រ និងទឹកក្រូច ដែលហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៦១.៧៥ គីឡូក្រាម យកមករក្សាទុករងចាំការដុតកម្ទេចចោលតាមនីតិវិធីនៅពេលក្រោយ៕

មតិយោបល់