ព័ត៌មានជាតិ

សពយុវជនម្នាក់ដែលលង់ទឹកស្លាប់នៅទឹកជ្រោះក្បាលឆាយកាលពី២ថ្ងៃមុន ពេលនេះរកឃើញហើយ!

កោះកុង: សាកសពយុវជនម្នាក់ ដែលលង់ទឹកស្លាប់នៅទឹកជ្រោះក្បាលឆាយ​ ក្នុងស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣និង៤៥នាទី ពេលនេះបានរកឃើញ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨។

សពជនរងគ្រោះមានឈ្មោះសម្បត្តិ ចាន់ចាវ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅពេលនេះត្រូវបានរកឃើញហើយ ត្រួវបានសមត្ថកិច្ចធ្វើកោសល្យវិច័យបានឲ្យដឹងថា សពពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់