ព័ត៌មានជាតិ

គ្រឿងញៀនជិត១គីឡូក្រាម និងជនសង្ស័យជាស្រីស្អាតប្រុសស្អាតចំនួន៥នាក់ ត្រូវកម្លាំងអាវុធហត្ថខេត្តសៀមរាបបង្ក្រាបបាន!

សៀមរាប: ជនសង្ស័យប្រុសស្រីចំនួន៥នាក់ រួមនឹងគ្រឿងញៀនជិត១គីឡូក្រាម ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ធ្វើការបង្ក្រាបបាន កាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ខាងលើ មានស្រីចំនួន២នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណី រក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយដកហូតបាន វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក)ចំនួន៣០កញ្ចប់ ស្មើរនឹង ៧៥៣.១០ក្រាម និងទូរសព្ទចំនួន៣គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់