ព័ត៌មានជាតិ

ទោះបីអ្នកទៅដល់ទីណាក៏ដោយ ពេលវិលត្រឡប់មកវិញកុំគិតថាជុងបំភ្លេចអ្នក ជុងគឺជុង អ្នកគឺជាអ្នក!

ត្បូងឃ្មុំ: នៅវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសួង បានចុះអនុវត្តន៍ដីកាលេខ១០០ព្រ/ទ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ របស់លោកឈិត មិនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះលាន ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ​ ជាតិខ្មែរ នៅភូមិពោធិកិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ពីបទហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ភូមិពោធិ៍កិល សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ
២០១៦ (មានរយ:ពេល២៦ខែ ហើយចាប់តាំងពីថ្ងៃប្រព្រឹត្តបទ ល្មើសមកដល់ថ្ងៃចាប់ខ្លួន)។

បច្ចុប្បន្នពិរុទ្ធជនខាងលើត្រូវបាននាំខ្លួន មកអធិការដ្ឋាននគរបាលក្រុងសួង ដើម្បីបំពេញបែបបទតាមនិតិវិ ធីបញ្ជូនទសាលាដំបូងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់