ព័ត៌មានជាតិ

រថយន្តកាមរីឆ្លាម ពន្លះម៉ូតូសង់ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់របួសដេកស្តូកនៅលើផ្លូវ!

បាត់ដំបង: កាលពីវេលាម៉ោង៤ និង៣៥នាទីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ក្រុម១៣ ភូមិកាឡោមភ្លុក
ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តនិងម៉ូតូ ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងរវាងរថយន្តម៉ាកកាមរីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង 2A-6988 បើកបរដោយឈ្មោះ សេង វ៉ាន់ឆ្លឺម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្តៅ ឃុំស្តៅ ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ធ្វើដំណើរទិសពីភ្នំពេញទៅបាត់ដំបង មកដល់ចំណុចខាងលើបានបុកម៉ូតូពីក្រោយម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង 1AB-7985 បើកបរដោយឈ្មោះ ថន ពៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី បណ្តាលឲ្យរបួស។

ជនរងគ្រោះទី១ឈ្មោះ ថនពៅ អ្នកបើកម៉ូតូ របួសធ្ងន់ និងទី២ឈ្មោះ ថន ថី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ របួសស្រាល (អ្នកជិះខាងក្រោយ) មូលហេតុអ្នកបើកម៉ូតូបត់ឆ្លងថ្នល់អត់មើលក្រោយ) ។

ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ រីឯរថយន្តនិងម៉ូតូរក្សាទុកនៅអធិការនគរបាលស្រុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់