ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនពេក បុកបង្គោលថ្ម ស្លាប់មួយរំពេច

ប៉ៃលិន: កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងខូចខាតម៉ូតូ១គ្រឿង នៅចំណុចជាប់របងផ្ទះសំណាក់គ្រូអនុវិទ្យាល័យបរយ៉ាខា ស្ថិតក្នុងភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ម៉ន ប៊ុនណាត ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅក្នុងភូមិបរហ៊ុយជើង សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០០២ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង I-7916 ។

ចំណែកមូលហេតុបណ្ដាលមកពីជនរងគ្រោះបើកបរក្នុងល្បឿនលឿន កាច់ចង្កូតមិនទាន់ទើប ជ្រុលទៅបុកបង្គោលថ្មស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់