Post News Media ព័ត៌មានជាតិ អាសូរណាស់! ម៉...

អាសូរណាស់! ម៉ូតូ ប៉ះគ្នាជាមួយរថយន្តមួយគ្រឿង ផ្ដាច់ជីវិតយុវជនម្នាក់

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ ប៉ះគ្នាជាមួយនឹងរថយន្ត បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់បាត់បង់ជីវិត កាលពីវេលាម៉ោង២ និង១៥នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ លើផ្លូវចាក់បេតុងពីព្រៃផ្តៅទៅទន្លេកន្ទិល ត្រង់ចំណុចភូមិ ព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BH-4242 អ្នកបើកបរឈ្មោះ វ៉ន ឧត្តម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្រែព្រីង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ិនដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-8675 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេចខ្លួនបាត់) បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ រថយន្ត១គ្រឿងខូចខាតស្រាល និងម៉ូតូ ខូចខាតធ្ងន់ ដោយវត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីធ្វើការដោះស្រាយពេលក្រោយ។ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...