ព័ត៌មានជាតិ

Update៖ ស្រ្តីកម្មករផ្នែកអនាម័យរបស់ធានាគារ តៃវ៉ាន់ ខូអបភើរេធីវ​ ម្នាក់ ដើរបោសសម្អាតផុងពិដានធ្លាក់ពីលើជាន់ទី២ ស្លាប់ភ្លាមៗនៅកន្លែង!

ភ្នំពេញ: ស្រ្តីបម្រើការងារ ផ្នែកអនាម័យម្នាក់ បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីផុងជើងធ្លាក់ពីលើអគារ ជាន់ទី២ ធនាគារ តៃវ៉ាន់ ខូអបភើរេធីវ ដែលមានទីតាំងស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ។

ស្រ្តីរងគ្រោះឈ្មោះ ឃុន ដានី អាយុ៤៨ឆ្នាំ ជាបុគ្គលិកផ្នែកអនាម័យ នៅធនាគារខាងលើ អស់រយ:ពេលជាង១ឆ្នាំមកហើយ ស្នាក់នៅផ្ទះជួលក្នុងភូមិកើតហេតុ មានស្រុកកំណើតភូមិកំពង់បឹង ឃុំព្រះធតុ សនរុក អូររាំងឱ ខេត្តត្បូងឃ្មុំ ។ ជនរងគ្រោះ មានប្តីឈ្មោះ ហ្គេច វ៉ឹង បានលែងលះគ្នាហើយ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ។

តាមនារីឈ្មោះ ហ្គេច ស្រីម៉ី អាយុ១៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ត្រូវជាកូនស្រីបង្កើតរបស់ស្រ្តីរងគ្រោះ ស្នាក់នៅជាមួយម្តាយ បានឲ្យដឹងថា ម្តាយរបស់ខ្លួនបានចូលបម្រើការងារ ជាបុគ្គលិកផ្នែកអនាម័យ នៅធនាគារ តៃវ៉ាន់ ខាងលើ អស់រយ:ពេលជាង១ឆ្នាំមកហើយ ស្រាប់តែនៅវេលាម៉ោងខាងលើ ស្រាប់តែជួបអកុសលបែបនេះតែម្តង ។

តាមបុគ្គលិក ធនាគារ ខាងលើបានឲ្យដឹងថា វេលាម៉ោងខាងលើ ជនរងគ្រោះ ដើរសម្អាតលើអគារធនាគារ ហើយជនរងគ្រោះសម្អាតនៅលើជាន់ទី២ បែជាផុងជើង សន្លឹកស៊ីប្រូ ធ្វើជាពិដាន បាក់ធ្លាក់តាំងពីជាន់ទី២ មកលើសាបស៊ីម៉ង់ត៍ បណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ ក៏ប៉ុន្តែជនរងគ្រោះធ្លាក់ដល់ដីហើយទើបដឹង ភ្ញាក់ផ្អើល ។

ករណីខាងលើកើតឡើងភ្លាមៗ ត្រូវបាន ហៅក្រុមសង្រ្គោះ រថយន្តសង្រ្គោះ មកបំណងជួយសង្រ្គោះអាយុជីវិត តែហួសពេលទៅហើយ ជនរងគ្រោះធ្លាក់មកភ្លាម ស្លាប់ភ្លាម ទើបផ្អើលដល់សមត្ថកិច្ច ចុះទៅពិនិត្យដល់កនលែងកើតហេតុ ។

ក្នងហេតុការណ៍ដ៏រន្ធត់ខាងលើ កូនស្រីរបស់ជនរងគ្រោះ យំសោកបោកខ្លួន នឹកអាសូរ្យ ស្រណោះម្តាយ ដែលបានស្លាប់ បាត់ជីវិត ។

ក្រោយពីកើតមានហេតុការណ៍ខាងលើ សមត្ថកិច្ច មូលដ្ឋាននិងជំនាញ ចុះមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យកោសល្យវិច័យ៕
https://youtu.be/iSJeHg8LAHg

មតិយោបល់