ព័ត៌មានជាតិ

ម៉ូតូសង់ប៉ះជាមួយរថយន្តកាមរីស្លាកលេខ ភ្នំពេញ2AB-0900 ជជែកគ្នាផ្អើលពេញផ្លូវ!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសង់ឌ្រីម សេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1CN-5712 និងរថយន្តកាមរី ពាក់ស្លាកលេខ ភ្នំពេញ2AB-0900 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយភាគីទាំង២មានជជែកគ្នាបែកគ្នាបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវ៣១០ ស្ថិតនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឲ្យភាគីទាំង២​សម្របសម្រួល ក្រោយមកម្ចាស់ម៉ូតូយល់ព្រមសងម្ចាស់រថយន្តចំនួន​២០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងផងដែរ៕

មតិយោបល់