ព័ត៌មានជាតិ

​​អុជធូបសែនឲ្យម្តាយទើបតែស្លាប់ ភ្លើងឆេះផ្ទះគ្មានសល់!…

​កណ្ដាល: ​ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០១៨ មានករណីអគ្គិភ័យ​ឆេះផ្ទះអស់១ខ្នង ទំហំ៥គុណ៦មែត្រ ប្រកសង្ក័សី ជញ្ជាំងក្ដារ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះចាន់ ម៉ៅភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
​មូលហេតុ បណ្ដាលមកពីភ្លើងធូប​។

នៅថ្ងៃកើត​ហេតុវេលាម៉ោង៧និង០០នាទីព្រឹក ម្ចាស់ផ្ទះរងគ្រោះឈ្មោះចាន់ ម៉ៅ និង បងប្រុសឈ្មោះ ចាន់ ម៉េង បាន​អុជធូប ​សែនឲ្យម្ដាយ ដែលទើបនិងស្លាប់ មិនទាន់គ្រប់១០០ថ្ងៃ ហើយត្រូវដុតធូបឲ្យគ្រប់១០០ទើបឈប់។ ពេលដុតធូបហើយ​ក៏ចាក់សោចោល​រួចចេញទៅធ្វើការបាត់ទាំងអស់គ្នា លុះដល់ម៉ោង៨និង៣០នាទី ទើបប្រជាពលរដ្ឋនៅជិតនោះ ឃើញមានអណ្ដាតភ្លើងឆេះឡើង ទើបស្រែកឆោឡោឲ្យប្រជាពលរដ្ឋនៅជិតនោះមកជួយពន្លត់ និងរាយការណ៍មកនគរបាលប៉ុស្តិ៍ស្វាយអំពារ ហើយនគរបាលប៉ុស្តិ៍ស្វាយអំពារបានរាយការអធិការនគរបាលស្រុកមុខកំពូល ហើយកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់សាធារណស្រុកបានចេញជួយពន្លត់ ដោយប្រើប្រាស់ទឹកអស់​១​រថយន្តស្មើ៦ម៉ែត្រគូប ទើបរលត់ជាស្ថាពរនៅវេលាម៉ោង​៩ព្រឹក​។

​សម្ភារ:ខូចខាត មាន​ផ្ទះ​១ខ្នង ទំហំ ៥គុណ៦ម,​ទូ​ទឹកកក​១​គ្រឿង និងធុងទឹកកក​១គ្រឿង​,ទូ​ដាក់ខោ អាវ​២គ្រឿង និងខោ​អាវ មួយចំនួនទៀត៕

មតិយោបល់