Post News Media ព័ត៌មានជាតិ យុវជនម្នាក់លង...

យុវជនម្នាក់លង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័ម នៅសង្កាត់ព្រែកប្រា!

ភ្នំពេញ: យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណ:ដែលរូបគេនិងក្មួយប្រុសម្នាក់នាំគ្នាជិះក ង់ទៅមុជទឹកក្នុងស្រះធំមួយនៅក្បែរភូមិនោះ។

ហេតុកានេះដែរបានកើតឡើងនៅចំណុចស្រះទឹកធំមួយកន្លែង ដែលស្ថិតនៅភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានប្រាប់ឱ្យដឹងថា យុវជនរងគ្រោះឈ្មោះ ណាំ ធារ៉ា អាយុ ១៨ឆ្នាំ មុខរបលក់ទឹកកក មានទីលំនៅក្នុងភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ មុនពេលកើតហេតុ យុវជនរងគ្រោះបានជិះកង់មួយគ្រឿង ឌុបក្មួយប្រុសអាយុ ១២ ឆ្នាំម្នាក់ ចេញពីផ្ទះទៅមុជទឹកលេងនៅស្រះទឹកធំមួយខាងលើ។ពេលដែលពួកគេទាំង២នាក់ពូក្មួយហែលទឹកលេងនោះ ក៏ស្រាប់តែយុវជនជាពូងបានលង់ទឹក ហើយក្មួយក៏បានរត់ទៅហៅអ្នកនៅក្បែរខាងឲ្យមកជួយរកអស់រយ:ពេលជាច្រើនម៉ោងទើបបានឃើញ និងស្រង់ដាក់លើគោក តែជាអកុសលរូបគេបានស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ដានក៏បានចុះទៅដល់ធ្វើកោសល្យវិច័យបានឃើញថា យុវជនពិតជាបានស្លាប់បាត់បង់ជីវិត ដោយសារតែលង់ទឹកពិតប្រាកដមែន ទើបប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...